សម្តេចតេជោ ហ៊ុន សែន និងភរិយា ព្រមទាំងក្រុមអង្គរក្ស-ក្រុមអ្នកបើកបរចំនួន១៨នាក់ ដែលមានទំនាក់ទំនងជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រី លទ្ធផល «អវិជ្ជមានកូវីដ១៩»

FN ៖ លទ្ធផលនៃការធ្វើតេស្តរកមេរោគកូវីដ១៩ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងភរិយា ព្រមទាំងក្រុមអង្គរក្ស-ក្រុមអ្នកបើកបរចំនួន១៨នាក់ ដែលមានទាក់ទងជាមួយលោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី បានចេញហើយ ដោយលទ្ធផលអវិជ្ជមាន ទាំងអស់គ្នា។ នេះតាមការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញសង្គម Facebook នាយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។ សម្តេចតេជោ ហ៊ុន សែន រៀបរាប់នៅលើបណ្តាញសង្គម Facebook ផ្លូវការមានខ្លឹមសារយ៉ាងដូច្នេះថា៖ គោរពជូនបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់! បន្ទាប់ពីទទួលបានព័ត៌មានថា រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលមកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៣ វិច្ឆិកា ២០២០ម្សិលលម៉ិញមានវិជ្ជមានកូវីដ១៩ ដែលរកឃើញនៅប្រទេសថៃ បន្ទាប់ពីគាត់ចាកចេញពីកម្ពុជា។ ថ្ងៃនេះក្រុមគ្រូពេទ្យកម្ពុជាបានប្រញាប់ប្រញាល់ប្រមូលអ្នកមានទំនាក់ទំនងទាំងអស់ ដើម្បីយកសំណាកទៅ ធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។ ដោយឡែកនៅផ្ទះខ្ញុំមានរូបខ្ញុំ និងភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់ លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា អវិជ្ជមានទាំងអស់ មិនមានអ្នកណាឆ្លងជម្ងឺកូវីដ១៩នោះទេ។ … Continue reading សម្តេចតេជោ ហ៊ុន សែន និងភរិយា ព្រមទាំងក្រុមអង្គរក្ស-ក្រុមអ្នកបើកបរចំនួន១៨នាក់ ដែលមានទំនាក់ទំនងជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រី លទ្ធផល «អវិជ្ជមានកូវីដ១៩»